• ទំព័រដើម
  • ទំព័រដើម

សារស្វាគមន៍

សារស្វាគមន៍របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

 

ខ្ញុំសូមស្វាគមន៍មកកាន់គេហទំព័រ កិច្ចប្រជុំនៃវេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលនឹងប្រព្រឹត្តទៅ នៅខេត្តសៀមរាប ដែលជាក្រុងប្រវត្តិសាស្ត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤-១៧ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។

កិច្ចប្រជុំវេទិកាសភា តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជាវេទិកាតំបន់មួយ ប្រកបដោយ ថាមពល ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ឱកាស សម្រាប់សមាជិក សភាតំបន់មកជួបជុំគ្នាដើម្បីកំណត់ និងពិភាក្សា លើបញ្ហាមួយចំនួន នឹងនាំយក បញ្ហាទាំងនោះទៅពិភាក្សាក្នុងក្នុងបរិបទសកល។

វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងផ្តល់ឱកាស សម្រាប់សមាជិកសភា នៃ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិនិត្យការវិវត្តថ្មីៗ ខាងផ្នែកនយោបាយសង្គម និង វប្បធម៌ ដែលកើតចេញពីសមាហរណកម្ម និងកំណើនសេដ្ឋកិច្ច។

ប្រធានបទ នៃវេទិកាស្តីពី “ការពង្រឹងភាពជាដៃគូរ ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព” និងឆ្លុះ បញ្ចាំងអំពីនិន្នាការនៃការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ ការទូតសភា និងការចង្អុលបង្ហាញការដឹកនាំពិភាក្សារបស់យើង ដើម្បីឆ្ពោះទៅរកការចេញសេចក្តីថ្លែងការរួមមួយ ដែលគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សមាជិក នៃវេទិកាតំបន់ទាំងអស់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធ៌ម និងនៅក្នុងតំបន់ ដើម្បីសម្រេចឲ្យបាននូវសន្តិភាព សន្តិសុខ និង ការអភិវឌ្ឍប្រកបដោយចីរភាព។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមសម្ដែងនូវជំនឿទុកចិត្តចំពោះសភាជាសមាជិកទាំងអស់ នឹងទន្ទឹង រង់ចាំទទួលស្វាគមន៍ ចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់គណៈប្រតិភូ នៃសភាជាសមាជិកទាំងអស់ អង្គការសង្កេតការណ៍ ព្រមទាំងដៃគូពាក់ព័ន្ធនានា ដែលនឹងអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។

យើងខ្ញុំទន្ទឹងរង់ចាំ ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូទាំងអស់ ដែលនឹងអញ្ជើញ ចូលរួមក្នុងវេទិកាសភាតំបន់ អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នឹងទទួលបានការស្នាក់នៅ នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយភាពកក់ក្តៅ និងសប្បាយរីករាយ។

ព័ត៌មានវីដេអូ

គេហទំព័រដើម APPF

កិច្ចប្រជុំប្រចាំឆ្នាំ APPF

ព័ត៌មានថ្មីៗចុងក្រោយ

  • ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមរៀបចំកិច្ចប្រជុំ APPF
  • លោកជំទាវ និន សាផុន៖ សេចក្ដីព្រាងសេចក្ដីសម្រេចសម្រាប់កិច្ចប្រជុំ សមាជិកសភាស្រ្តីនៃ APPF នឹងបញ្ជូនទៅអនុគណៈកម្មការត្រួតពិនិត្យខ្លឹមសារ ក្នុងពេលឆាប់ៗនេះ
  • អ្នកទស្សនានៅលើពិភពលោក

    ចំនួនអ្នកទស្សនាសរុប