គណៈប្រតិភូAPPF កោតសរសើរប្រាង្គ​ប្រាសាទក្នុងតំបន់អង្គររបស់កម្ពុជាថា ពិតជាល្អគ្មានពីរលើលោក
1/17/2019 10:02:18 AM

ក្រោយពីបានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF លើកទី២៧ រយៈពេល៣ថ្ងៃ នៅលើទឹកដីអង្គរនៃខេត្តសៀមរាបរួចមក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូសភាអាស៊ី-ប៉ាស៊ីហ្វិក APPF ទាំងអស់ បានអញ្ជើញ​​ធ្វើ​ទស្សនកិច្ច​ទៅកាន់​​តំបន់​​​ទេសចរណ៍វប្បធម៌នានា របស់កម្ពុជា នៅក្នុងខេត្តសៀមរាប។​


ពិធីបិទកិច្ចប្រជុំ APPF សម្តេច ហេង សំរិន លើកឡើងថា “សន្តិភាព និងការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា”
1/16/2019 10:52:16 AM

បន្ទាប់ពីដំណើរការប្រជុំរយៈពេល៣ថ្ងៃមក កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ។ ពិធីបិទកិច្ចប្រជុំAPPF បានប្រារព្ធធ្វើឡើងក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩...


កិច្ចប្រជុំពេញអង្គវគ្គទី៣ នៃកិច្ចប្រជុំAPPF លើកទី២៧ ពិភាក្សាគ្នាលើវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់
1/16/2019 1:07:49 AM

លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី៣ នៃកិច្ចប្រជុំ APPF លើកទី២៧ នៅសណ្ឋាគារសុខាសៀមរាប ដើម្បីពិភាក្សាគ្នាលើវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងចំណោមប្រទេសជាសមាជិកនៃសភាតំបន់ អាស៊ី-ប៉ាស៊ីហ្វិកទាំងអស់។


អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា
1/16/2019 1:04:01 AM

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ អុលហ្គា យេពីហ្វាណូវ៉ា (Olga Epifanova) អនុប្រធានសភាឌូម៉ា សហព័ន្ធសហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខណៈលោកជំទាវ ដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំលើកទី២៧ APPF ដែលសភាកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។


ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម
1/16/2019 12:31:09 AM

ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានបន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២បន្តទៀត នៅសណ្ឋាគារសុខាសៀមរាប ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម លើប្រធានបទទី២ និងទី៣។ ប្រធានបទទី២ គឺកិច្ចប្រឹង​ប្រែង រួមគ្នា ដើម្បីកសាងតំបន់អាស៊ី-​ប៉ាស៊ីហ្វិក ទៅជាតំបន់ពាណិជ្ជកម្មសេរី និងប្រធានបទ​ទី៣គឺការពង្រឹង​ការទទួលបានហិរញ្ញប្បទាន និង​គោលនយោ- បាយបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់​សហគ្រាស​ធុនតូច និងមធ្យម ដើម្បី...


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម
1/15/2019 10:30:23 AM

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ង្វៀន ធី​គីម​ងិន
(Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា ​​នៃសាធារណរដ្ឋសង្គម​និយមវៀតណាម
នៅរសៀលថ្ងៃទី១៥ ខែមករា  ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខណៈលោកជំទាវ ដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំ APPF។


សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានសភាតំណាងប្រជាជនចិន
1/15/2019 10:27:35 AM

ក្នុងឱកាសដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំAPPF ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម បៃ ម៉ាឈីលីន (BAIMACHILIN) អនុប្រធានសភា តំណាងប្រជាជនចិន បានចូលជួបសម្តែងការគួរសម​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅសណ្ឋាគារសុខាសៀមរាប នាខេត្តសៀមរាប។


លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូ ព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិច នៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក
1/15/2019 10:22:54 AM

លោកជំទាវ ឃួន សុដារីអនុប្រធានទី២ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមវេទិកាអាស៊ី-បាស៊ីហ្វិក លើកទី២៧ របស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិកនៅពេលនេះ បង្ហាញយ៉ាង ច្បាស់នៅទំនាក់ទំនងដ៏ល្អមួយ ដែលជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិច។


កិច្ចប្រជុំពេញអង្គលើកទី១ នៃកិច្ចប្រជុំAPPF លើកទី២៧ ផ្ដោតការពិភាក្សាគ្នាលើវិស័យ នយោបាយ និងសន្តិសុខ
1/15/2019 10:17:34 AM

កិច្ចប្រជុំពេញអង្គលើកទី១ នៃកិច្ចប្រជុំAPPFលើកទី២៧ គឺជាកិច្ចប្រជុំដែលមានការពិភាក្សាគ្នាលើវិស័យនយោបាយ និងសន្តិសុខ។ ប្រធានបទ សម្រាប់វិស័យនយោបាយ និងសន្តិសុខ មានបី គឺទី១-ការកសាងទំនុកចិត្ត ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ ទី២-ការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងទី៣-ការពង្រឹងកិច្ចសហប្រតិបត្តិការសភា ក្នុងការលើកកម្ពស់ការប្រើប្រាស់ព័ត៌មានវិទ្យា...


វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានប្រារព្ធពិធីបើកកិច្ចប្រជុំជាផ្លូវការនៅលើទឹកដីអង្គរ ខេត្តសៀមរាប
1/15/2019 12:08:24 AM

វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកសភា២៧ប្រទេស បានបើកកិច្ចប្រជុំលើកទី២៧ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឥស្សរជនជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានAPPF លើកទី២៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី...


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ កាតព្វកិច្ច APPF បង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ
1/15/2019 12:01:27 AM

ក្នុងនាមប្រធានលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រយៈពេល២៧ឆ្នាំមកនេះ APPFបាននាំមកនូវសមិទ្ធផលជាច្រើន ដែលជាមោទនភាពស្តែងចេញពីសកម្មភាព និងឧត្តមគតិ APPFទាំង​អស់ ហើយសមិទ្ធផលទំាងនោះ បានបង្ហាញឲ្យឃើញ​នូវសុខដុមនីយកម្ម នៃ​ប្រជាជាតិនៅអាស៊ី-ប៉ាស៊ីហ្វិក ទាំងមូល។


សម្ដេច ហេង សំរិន៖ គោលបំណងរួមរបស់APPF គឺការកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឱ្យទៅជាតំបន់មួយដែលមានសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងភាពសុខដុមរមនា
1/14/2019 10:32:32 AM

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ ដើម្បីស្វាគមន៍គណៈប្រតិភូ ភ្ញៀវ​ជាតិ អន្តរជាតិ ដែលអញ្ជើញ​មកចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំនៃវេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ នៅលើទឹកដីអង្គរខេត្តសៀមរាប នៃព្រះរាជាណា​​ចក្រកម្ពុជា សម្ដេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានមានប្រសាសន៍ថា ការជួប​ជុំ​គ្នា​នារាត្រីនេះ...


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្តល់អនុសាសន៍មួយចំនួន ដល់សមាជិកសភាស្រ្តី APPF ដើម្បីលើកកម្ពស់សមភាពយ៉េនឌ័រ
1/14/2019 10:27:54 AM

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើក កិច្ចប្រជុំសមាជិកសភាស្រ្តីAPPF នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។


លោកជំទាវ ឃួន សុដារី ទទួលជួបសវនាការ ជាមួយគណៈប្រតិភូសភាជាន់ខ្ពស់សភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី
1/14/2019 10:23:25 AM

លោកជំទាវ ឃួន សុដារីអនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី ទទួលជួបធ្វើសវនាការ និងសម្តែងការគួរសមជាមួយនឹងគណៈប្រតិភូនៃសភាឌូម៉ាសហព័ន្ធរុស្ស៊ី ដឹកនាំដោយ លោកជំទាវ អូហ្កា អេពីហ្វាណូវ៉ា (OLGA EPIFANOVA)អនុប្រធានសភាឌូម៉ា នៃសហព័ន្ធរុស្ស៊ី នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខណៈដែលលោកជំទាវ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់សភាឌូម៉ា...


ឯកឧត្ដម ឡេង ប៉េងឡុង ផ្ដល់ព័ត៌មានបន្ថែម ដល់ក្រុមជំនួយការគណៈប្រតិភូសមាជិក(APPF) ទាំងអស់ អំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF) លើកទី២៧
1/14/2019 10:21:00 AM

ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ នៃវេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជួបប្រជុំជាមួយក្រុមលេខា និងជំនួយការគណៈប្រតិភូសមាជិក(APPF)ទាំងអស់ នៅសណ្ឋាគារ សុខាសៀមរាប ដើម្បីផ្ដល់ព័ត៌មានបន្ថែមអំពីដំណើរការកម្មវិធីនៃកិច្ចប្រជុំ(APPF)លើកទី២៧ តាំងពីថ្ងៃចាប់ផ្ដើមរហូតដល់ថ្ងៃបញ្ចប់កម្មវិធី។


រដ្ឋសភាកម្ពុជាឡាវ ចុះអនុស្សរណៈយោគយល់ពង្រឹងកិច្ចសហប្រតិបត្តិការ
1/14/2019 10:15:23 AM

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ផានី យ៉ាថូទូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខណៈដែលលោកជំទាវបាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅទឹកដីអង្គរព្រះរាជាណាចក្រកម្ពុជា។


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧
1/14/2019 10:11:42 AM

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីសម្រេច ការងារសំខាន់ៗមួយចំនួនរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF ពិសេសរបៀបវារៈសម្រាប់កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ APPF ដែលនឹងប្រារព្ធពិធីបើកជាផ្លូវការនៅ...


គណៈប្រតិភូបរទេស បានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27)
1/13/2019 2:52:15 AM

កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ដែលសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងចាប់ដំណើរការចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។


អគ្គលេខាធិការដ្ឋានរដ្ឋសភា បួងសួងសូមម្ចាស់ទឹកដីអង្គរ ឲ្យដំណើរការកិច្ចប្រជុំលើកទី២៧ APPF ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ
1/13/2019 2:30:36 AM

ឯកឧត្តម​ ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិ APPF បានដឹកនាំក្រុមមន្រ្តីរៀបចំពិធីបួងសួងសូមម្ចាស់ទឹកដី ថែរក្សាទឹកដីអង្គរ ខេត្តសៀមរាប​ ឲ្យដំណើរការរៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានគណៈប្រតិភូសភាបរទេសចំនួន ប្រមាណ៣០០នាក់ចូលរួម ដំណើរការទៅដោយរលូន និងជោគជ័យ។


រដ្ឋសភាកម្ពុជា បានជម្រាបអង្គទូតនានានៅភ្នំពេញ ពីការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៧ APPF របស់សភាកម្ពុជា
1/11/2019 1:28:41 AM

ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មការរៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានជម្រាបអង្គទូតនានាដែលប្រចំានៅព្រះរាជាណាចក្រកម្ពុជា ពីការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក របស់សភាកម្ពុជា។


លោកជំទាវ ឃួន សុដារី៖ ជាកិត្តិយសណាស់ ដែលកិច្ចប្រជុំសមាជិកសភាស្រ្តី ក្លាយជាកិច្ចប្រជុំផ្លូវការរបស់APPF ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
1/9/2019 6:27:31 PM

លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានក្រុមការងារទទួលបន្ទុកកិច្ចប្រជុំសមាជិកសភាស្ត្រី នៃកិច្ចប្រជុំលើកទី២៧​ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក (APPF) បានមានប្រសាសន៍ថា សភាកម្ពុជាមានកិត្តិយសណាស់ដែលទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ វេទិកាសភាអាសុី-ប៉ាសុីហ្វិកដ៏ធំមួយនេះ។ ជាពិសេសទៅទៀត នៅពេលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ កិច្ចប្រជុំសមាជិ​កសភាស្ត្រី APPF បានក្លាយជា...


សភាកម្ពុជាពង្រឹងការងារបដិសណ្ឋារកិច្ច សម្រាប់កិច្ចប្រជុំAPPF ដែលនឹងមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ
1/9/2019 12:17:01 AM

ការងារទទួលបដិសណ្ឋារកិច្ច ជាផ្នែកសំខាន់មួយក្នុងកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ នាពាក់កណ្តាលខែមករាខាងមុខនេះ។ នៅមុនកិច្ចប្រជុំកាន់តែខិតជិតមកដល់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នេះ ឯកឧត្តម សុខ សូកាន អនុប្រធានគណៈកម្មការសាធារណការ​ ដឹកជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​...


វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម APPF ទទួលបានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៩ សម្រាប់លើកយកទៅប្រជុំ
1/3/2019 8:09:20 PM

វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលជាវិស័យមួយ នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF បានទទួលសេចក្តីព្រាងសេចក្តីសម្រេចចំនួន៩ ពីប្រទេសសមាជិក APPF ដើម្បីលើកយកទៅប្រជុំពិភាក្សានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពាក់កណ្តាលខែមករានេះ។


សមាជិកAPPF ២២ប្រទេស ដែលមានគណៈប្រតិភូបរទេសជាង២០០នាក់ នឹងចូលរួមកិច្ចប្រជុំប្រចំាឆ្នាំនៅខេត្តសៀមរាប នាពាក់កណ្តាលខែមករានេះ
1/2/2019 8:13:09 PM

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកា​ស​ភា​អាស៊ី-ប៉ាស៊ីហ្វិក (APPF) នាពាក់កណ្តាល ខែមករា ឆ្នាំ២០១៩។ យោងតាមលទ្ធផលការងារដែលបានបង្ហាញនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សមាជិកសភាចំនួន ២២ប្រទេស នៃវេទិកា​ស​ភា​អាស៊ី-ប៉ាស៊ីហ្វិក ដោយរាប់បញ្ចូលទំាងសភាកម្ពុជាជាម្ចាស់ផ្ទះផងនោះ នឹងចូលរួមកិច្ចប្រជុំប្រចំានេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។


ប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំលើកទី២៧ APPF ពិនិត្យលទ្ធផលការងារ និងទីតាំងរៀបចំកិច្ចប្រជុំនៅខេត្តសៀមរាប
12/16/2018 11:36:34 PM

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នៅទីតាំងរៀបចំកិច្ចប្រជុំលើកទី២៧ APPF ដែលសភាកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខា សៀមរាប និងសាលសន្និសីទ នាទីរួមខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។


អនុគណៈកម្មការហិរញ្ញវត្ថុ​ និងផ្គត់ផ្គង់​ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ប្រជុំត្រួតពិនិត្យលទ្ធផលការងារ
12/16/2018 11:33:19 PM

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងប្រធានអនុគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់ សម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាដើមឆ្នាំ២០១៩ ខាងមុខនេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក។


ឯកឧត្តម ហ៊ុន ម៉ានី​ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ចងក្រងឯកសារសម្រាប់កិច្ចប្រជុំ APPF
12/16/2018 8:38:07 PM

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ ក្រុមការងាររៀបចំឯកសារនានា សម្រាប់កិច្ចប្រជុំ APPF លើកទី២៧ ដែលសភាកម្ពុជាទទួលធ្វើម្ចាស់ផ្ទះនាដើមឆ្នាំ២០១៩ខាងមុខ ដើម្បីត្រួតពិនិត្យ លទ្ធផលការងាដែលបានអនុវត្តកន្លងមក។


ឯកឧត្តម ហ៊ុន ណេង ផ្តាំផ្ញើកងកម្លាំងថា÷ កិច្ចប្រជុំលើកទី២៧ APPF ជាមុខមាត់កម្ពុជាទាំងមូល
12/16/2018 8:28:00 PM

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការសន្តិសុខ នៃគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ទីតាំងរៀបចំកិច្ចប្រជុំលើកទី២៧ APPF ដែលសភាកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប នាខែមករា​ ឆ្នាំ២០១៩ ខាងមុខនេះ។


សភាកម្ពុជាបានត្រៀមរៀបចំចងក្រងឯកសារកិច្ចប្រជុំលើកទី២៧ APPF រួចរាល់
12/16/2018 8:23:37 PM

ឯកសារនានាដែលបម្រើដល់កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា(APPF) ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំនាខែមករាឆ្នាំ២០១៩ ខាងមុខនេះ បានតាក់តែងចងក្រងរួចអស់ហើយ ដែលមានដូចជា សេចក្តីព្រាងសេចក្តីសម្រេច មូលបទកិច្ចប្រជុំ ប្រធានបទតាមវិស័យនីមួយៗ ដោយរង់ចំាតែការត្រួតពិនិត្យសម្រេចពីថ្នាក់ដឹកនាំប៉ុណ្ណោះ។


ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមរៀបចំកិច្ចប្រជុំ APPF
12/5/2018 1:19:55 AM

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋាន APPF ជាតិ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមឆ្នាំ ២០១៩។


លោកជំទាវ និន សាផុន៖ សេចក្ដីព្រាងសេចក្ដីសម្រេចសម្រាប់កិច្ចប្រជុំ សមាជិកសភាស្រ្តីនៃ APPF នឹងបញ្ជូនទៅអនុគណៈកម្មការត្រួតពិនិត្យខ្លឹមសារ ក្នុងពេលឆាប់ៗនេះ
12/5/2018 12:32:45 AM

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងជាអនុប្រធាន ក្រុមការងាររៀបចំខ្លឹមសារកិច្ចប្រជុំសមាជិសភាស្ត្រី APPF បានមាន ប្រសាសន៍ថា បន្ទាប់ពីបានជួបប្រជុំគ្នាជាច្រើនលើកច្រើនសារ ដើម្បីរៀបចំ និងកែសម្រួលខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេច សម្រាប់ប្រធានបទ ទាំង៣របស់ខ្លួន ក្រុមការងាររៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំក្រុមសមាជិកសភាស្រ្តីនៃវេទិកា...


ឯកឧត្តម ឡេង ប៉េងឡុង និងប្រធានកិត្តិយសស្ថាបនិក( APPF ) ពិភាក្សាគ្នាដើម្បីរកគន្លឹះឲ្យការរៀបចំកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ទទួលបានជោគជ័យ
12/4/2018 8:31:33 PM

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kohei KOJIMA ប្រធានកិត្តិយសស្ថាបនិក (APPF) នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាគ្នាស្វែងរកគន្លឹះ ក្នុងការជំរុញឲ្យការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ លើកទី២៧ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប នាពាក់កណ្ដាលខែមករា ឆ្នាំ២០១៩ខាងមុខ ទទួល បានជោគជ័យ។


ឯកឧត្ដម ឈាង វុន ប្រជុំក្រុមការងារវិស័យទាំង៥នៃកិច្ចប្រជុំ APPF លើកទី២៧ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារតាមវិស័យនីមួយៗ
11/28/2018 1:34:21 AM

ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការរៀបចំ ជាប្រធានគណៈប្រតិភូសភាកម្ពុជា សម្រាប់ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានដឹកនាំ កិច្ចប្រជុំក្រុមការងារទទួលបន្ទុករៀបចំខ្លឹមសារវិស័យទាំង៥ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF លើកទី២៧ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពការងារ...


ក្រុមការងារខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF ជំរុញការសិក្សាស្រាវជ្រាវឯកសារជំនួយស្មារតី
11/28/2018 1:28:29 AM

សមាជិករដ្ឋសភា តំណាងក្រសួងកិច្ចការនារី តំណាងវិទ្យាស្ថានសភាកម្ពុជា និងមន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានជួបប្រជុំគ្នា ដើម្បី ពិនិត្យមើលវឌ្ឍនភាពការងារ ពិសេសខ្លឹមសារសម្រាប់កិច្ចប្រជុំក្រុមសភាស្រ្តីនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF ដែលសភាកម្ពុជានឹង ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនាដើមឆ្នាំ២០១៩ ខាងមុខនេះ។


អនុគណៈកម្មការពិធីការនិងដឹកជញ្ជូន នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ ប្រជុំរាយការណ៍ពីវឌ្ឍនភាពការងាររបស់ខ្លួន
11/28/2018 1:23:14 AM

នៅក្នុងការត្រៀមរៀបចំការងារពិធីការនិងដឹកជញ្ជូនសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក លើកទី២៧ (APPF-២៧) ដែល សភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាអំឡុង ខែមករា ឆ្នាំ២០១៩ខាងមុខ អនុគណៈកម្មការពិធីការនិងជញ្ជូន នៃវេទិកាសភាអាសុី​ ប៉ាសុីហ្វិក(APPF-២៧) បានប្រជុំក្រុមការងាររបស់ខ្លួន​ ដើម្បីរាយការណ៍ពីវឌ្ឍនភាពការងារ ដែលបានអនុវត្តកន្លងមក និងផែនការសកម្មភាពដែលត្រូវធ្វើបន្ត ដើម្បីត្រៀមបម្រើការ...


លោកជំទាវ ឃួន សុដារី៖ សភាកម្ពុជាមានកិត្តិយសណាស់ ដែលបានធ្វើជាអ្នករៀបចំ កិច្ចប្រជុំសមាជិកសភាស្ត្រី នៃAPPF មុនគេ
11/28/2018 1:16:41 AM

លោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងជាប្រធានក្រុមការងារទទួលបន្ទុកកិច្ចប្រជុំសមាជិកសភាស្ត្រី នៃវេទិកាសភា អាស៊ីប៉ាស៊ីហ្វិក លើកទី២៧ ហៅកាត់ថា (APPF-27) បានមានប្រសាសន៍ថា សភាកម្ពុជាមានកិត្តិយសណាស់ដែលបានធ្វើជាអ្នករៀបចំ កិច្ចប្រជុំសមាជិកសភាស្ត្រី នៃAPPF មុនគេ។


ឯកឧត្ដម ឈាង វុន៖ គ្រប់ផ្នែកត្រូវធ្វើការអោយស៊ីសង្វាក់គ្នា ទើបដំណើរការការងារប្រព្រឹត្តទៅរលូន នឹងទទួលបានជោគជ័យ
11/28/2018 1:12:46 AM

ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការរៀបចំ ជាប្រធានគណៈប្រតិភូសភាកម្ពុជា និងជាប្រធានអនុគណៈកម្មការព័ត៌មាន​ និងICT នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានមាន ប្រសាសន៍ណែនាំដល់ក្រុមការងារអនុគណៈកម្មការព័ត៌មាន​ និងICT ថា គ្រប់ផ្នែកត្រូវធ្វើការអោយស៊ីសង្វាក់គ្នា ទើបដំណើរការការងារប្រព្រឹត្តទៅ រលូន និងទទួលបានជោគជ័យ។


ក្រុមការងារទទួលបន្ទុកវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៃកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ បានបញ្ចប់ការរៀបចំខ្លឹមសារសេចក្តីព្រាងសេចក្ដីសម្រេចរបស់ខ្លួន
11/28/2018 1:08:57 AM

ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័តមាននៃរដ្ឋសភា និងជាប្រធានក្រុម ការងារទទួលបន្ទុកវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៃកិច្ចប្រជុំប្រចាំឆ្នាំAPPF លើកទី២៧​ បានដឹកនាំកិច្ចប្រជុំក្រុមការងារវិស័យនេះ ដើម្បី ពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា សម្រាប់ការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចទាក់ទងនឹងប្រធានបទចំនួនពីរ គឺទី១ ការពង្រឹងកិច្ចសហប្រតិបត្តិការសភា ដើម្បីលើកកម្ពស់វិញ្ញត្តិវប្បធម៌ និងទេសចរណ៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទី២ ការលើកកម្ពស់តួនាទីសភា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាស- ធាតុ។


ក្រុមការងារវិស័យនយោបាយ និងសន្តិសុខនៃAPPF បានឯកភាពគ្នាលើខ្លឹមសារ ឯកសារទស្សនាទាន និងសេចក្ដីព្រាងសេចក្ដីសម្រេច សម្រាប់ប្រធានបទទាំងបី
11/7/2018 7:03:46 PM

ក្រុមការងារទទួលបន្ទុកវិស័យនយោបាយ និងសន្តិសុខ នៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ ហៅកាត់ថាAPPF លើកទី២៧ នៅរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រជុំពិភាក្សាគ្នានៅវិមានរដ្ឋសភា ដើម្បីបញ្ចប់ការពិនិត្យលើខ្លឹមសារនៃការរៀបចំឯកសារទស្សនាទាន និងសេចក្ដីព្រាង សេចក្ដីសម្រេចសម្រាប់ប្រធានបទបីនៃវិស័យនេះ។


រដ្ឋសភាបានត្រៀមសេវាដឹកជញ្ជូនដល់គណៈប្រតិភូ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ APPF
11/6/2018 12:47:58 AM

សភាកម្ពុជាបានត្រៀមសេវាដឹកជញ្ជូន ជូនដល់គណៈប្រតិភូនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថាAPPF ដែលនឹងត្រូវមកចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៧ នៅព្រះរាជាណាចក្រកម្ពុជា នាដើមឆ្នាំ២០១៩ ខាងមុខនេះ។


រដ្ឋសភាសហការជាមួយនាយកដ្ឋានអង្គរក្ស ត្រៀមរៀបចំការពារសន្តិសុខ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF)
11/6/2018 12:44:35 AM

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការសន្តិសុខសម្រាប់ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) បានជួបប្រជុំជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨។


ក្រុមការងារវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃកិច្ចប្រជុំប្រចាំឆ្នាំAPPF លើកទី២៧ រៀបចំសេចក្ដីព្រាងសេចក្ដីសម្រេច សម្រាប់ប្រធានបទរបស់ខ្លួន
11/6/2018 12:40:23 AM

ក្រុមការងាររៀបចំខ្លឹមសារវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ដែលហៅកាត់ថា APPF នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រជុំក្រុមការងារវិស័យនេះ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាគ្នាបញ្ចប់ការៀបចំសេចក្ដីព្រាងសេចក្ដី សម្រេច និងឯកសារជំនួយស្មារតី សម្រាប់ប្រធានបទទាំង៣របស់ខ្លួនដែលបានជ្រើសរើសកន្លងមក។


ឯកឧត្ដម ជា វ៉ាន់ដេត ប្រជុំក្រុមការងារ រៀបចំខ្លឹមសារសេចក្ដីព្រាង សេចក្ដីសម្រេចវិស័យនយោបាយ និងសន្តិសុខសម្រាប់កិច្ចប្រជុំ APPF លើកទី២៧
11/6/2018 12:35:34 AM

ឯកឧត្ដម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដដ្ឋសភា និងជាអ្នកដឹកនាំសម្រប សម្រួលខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេចវិស័យនយោបាយ និងសន្តិសុខសម្រាប់កិច្ចប្រជុំAPPF លើកទី២៧ បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំ ខ្លឹមសារវិស័យនយោបាយ និងសន្តិសុខ ដើម្បីពិនិត្យមើលពីការរៀបចំ ឯកសារទស្សនាទាន និងការធ្វើសេចក្ដីព្រាងសេចក្ដីសម្រេច សម្រាប់វិស័យនេះ នៅព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។


ឯកឧត្តម ឡេង ប៉េងឡុង ជួបពិភាក្សាការងារ ជាមួយមន្រ្តីជាន់ខ្ពស់ស្ថានទូតជប៉ុន ពីគម្រោងត្រៀមរៀបចំកិច្ចប្រជុំ APPF
11/6/2018 12:28:32 AM

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម អីុនុស្ហ៊ី កេនស៊ុកេ លេខាទី៣ ស្ថានទូតជប៉ុនប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា​ ដើម្បីពិភាក្សាការងារពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅដើមឆ្នាំ២០១៩។


ឯកឧត្តម សួស យ៉ារ៉ា៖ សេចក្ដីព្រាងសេចក្តីសម្រេច សម្រាប់កិច្ចប្រជុំ APPF គឺត្រូវតែបម្រើផលប្រយោជន៍ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិក
10/25/2018 1:40:08 AM

បន្ទាប់ពីជ្រើសរើសបានប្រធានបទសម្រាប់ការធ្វើសេចក្ដីព្រាងសេចក្តីសម្រេចបានចំនួន២ កាលពីកិច្ចប្រជុំថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក ក្រុមការងារទទួលបន្ទុកវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF លើកទី២៧ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានជួបប្រជុំពិភាក្សាគ្នាម្ដងទៀតនៅវិមានរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាគ្នាបន្ថែម អំពីវឌ្ឍនភាពនៃការរៀបចំ ឯកសារទស្សនាទានសម្រាប់ប្រធានបទ២ដែលបានជ្រើសរើសនោះ។


ឯកឧត្តម ហ៊ុន ម៉ានី៖ សេចក្តីសម្រេចរបស់ APPF ត្រូវតែបម្រើផលប្រយោជន៍សមាជិករួម
10/25/2018 1:32:43 AM

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររៀបចំខ្លឹមសារសម្រាប់វិស័យនយោបាយ និងសន្តិសុខ នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថាAPPF លើកទី២៧ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សាទៅលើខ្លឹមសារប្រធានបទចំនួនបី​ សម្រាប់ត្រៀមដាក់ទៅ ក្នុងកិច្ចប្រជុំ APPF ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅលើទឹកដីអង្គរ ខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។


ឯកឧត្តម ឡេង ប៉េឡុង ជំរុញមន្រ្តីត្រៀមរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ APPF នៅដើមឆ្នាំ២០១៩ ខិតខំបំពេញការងារឲ្យបានជោគជ័យ
10/25/2018 1:29:58 AM

សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅខេត្តសៀមរាប នាដើមឆ្នាំ២០១៩ ខាងមុខនេះ។ ក្នុងនាមប្រធានលេខាធិការដ្ឋានជាតិAPPF ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានជំរុញក្រុមមន្រ្តីដែលមានភារកិច្ចត្រៀមរៀបចំ កិច្ចប្រជុំ លើកទី២៧ APPFនេះ ឲ្យខិតខំស្រាវជ្រាវ ចងក្រងឯកសារ និងធ្វើទំនាក់ទំនងជាមួយអន្តរជាតិឲ្យបានជាប្រចំា តាមកាលវិភាគការងារដែល បានកំណត់...


រដ្ឋសភាពន្លឿនការងារទំនាក់ទំនងអន្តរជាតិ និងស្រាវជ្រាវឆ្ពោះទៅការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅដើមឆ្នាំ២០១៩
10/25/2018 1:23:13 AM

អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន រួមនឹងអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ បានកំពុងពន្លឿនការងារទំនាក់ទំនងអន្តរជាតិ និងការស្រាវជ្រាវ កសាងឯកសារក្នុងការឆ្ពោះទៅបម្រើការងាររៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជានឹង ធ្វើជាម្ចាស់ផ្ទះ នៅខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។


ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជំរុញការត្រៀមរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ឲ្យទទួលខុសត្រូវខ្ពស់ ដើម្បីមុខមាត់ប្រទេសជាតិ
10/10/2018 11:23:57 PM

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF បានលើកឡើងថា​ ការទទួលរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក របស់សភាកម្ពុជានាពេល ខាងមុខនេះ​ គឺជាមុខមាត់ និងកិត្តិយសប្រទេសជាតិ និងថ្នាក់ដឹកនាំ ដូច្នេះឯកឧត្តមបានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រុងប្រៀបរៀបចំដោយ យកចិត្តទុកដាក់ខ្ពស់ជាទីបំផុត​។


អគ្គលេខាធិការដ្ឋានរដ្ឋសភា ពិនិត្យលទ្ធផលការងារ និងដាក់ទិសដៅបន្ត ក្នុងការត្រៀមរៀបចំ កិច្ចប្រជុំ APPF នៅដើមឆ្នាំ២០១៩
9/26/2018 3:08:44 AM

ឯកឧត្តម​ ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានរៀបចំ បានដឹកនាំ កិច្ចប្រជុំក្រុមការងារ រៀបចំកិច្ចប្រជុំ ប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) ដែលសភាកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នៅខែមករា ឆ្នាំ២០១៩ ខាង មុខនេះ។ កិច្ចប្រជុំនេះបានប្រជុំត្រួតពិនិត្យ លទ្ធផលការងារ ដែលបានអនុវត្តកន្លងមក និងដាក់ទិសដៅក្នុងការអនុវត្តបន្ត។ កិច្ចប្រជុំបានស្តាប់ របាយការណ៍នានា ពីក្រុមការងារ ហើយបានប្រជុំពិនិត្យ និងកែសម្រួលសមាសភាពគណៈកម្មការ និងអនុគណៈកម្មការនានា ដើម្បីដាក់ជូន ថ្នាក់ដឹកនាំ សម្រេច។


ក្រុមការងាររដ្ឋសភា ចុះពិនិត្យទីតាំងរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅខេត្តសៀមរាប
9/16/2018 7:09:00 PM

ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងមន្រ្តីពាក់ព័ន្ធ មួយចំនួន បានចុះពិនិត្យទីតាំងសណ្ឋាគារសុខាសៀមរាប នៅក្នុងខេត្តសៀមរាប ដែលត្រូវរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក នៅដើមឆ្នាំ២០១៩ ខាងមុខនេះ។


ឯកឧត្តម ឡេង ប៉េងឡុង ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក
7/18/2018 7:06:50 PM

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ
លើកទី២៧ នៃវេទិកាសភាអាស៊ី- ប៉ាស៊ីហ្វិក
បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន
ដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលបានអនុវត្ត និងដាក់ទិសដៅអនុវត្តបន្ត
នៅរសៀលថ្ងៃទី១៧​ ខែកក្កដា ឆ្នាំ២០១៨នេះ។


ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ដាក់ផែនការ​ ដល់អនុគណៈកម្មការ ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ត្រៀមផ្តល់សេវា ក្នុងការរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំ APPF
6/26/2018 1:45:28 AM

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា
និងជាប្រធានអនុគណៈកម្មការ ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក
បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យលទ្ធផល ការងារ និងដាក់ចេញផែនការក្នុងការត្រៀមផ្តល់សេវាកម្ម ដល់ដំណើរកិច្ចប្រជុំ APPF នាពេលខាងមុខ ....


ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យ​ លទ្ធផល ការងារ ត្រៀមរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកា សភាអាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ២០១៩
6/19/2018 9:11:04 PM

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា និងជាប្រធានគណៈកម្មការ
រៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក
បានដឹកនាំកិច្ចប្រជុំមួយ
នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ នាវិមានរដ្ឋសភា ដើម្បីត្រួតពិនិត្យលទ្ធផលការងារ
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំ ប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-បាស៊ីហ្វិក ...


ប្រធានបទរបស់ វិស័យការងារ អនាគតរបស់​ APPF គឺការពិនិត្យលទ្ធភាព បង្កើតលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក
6/19/2018 9:05:29 PM

ឯកឧត្ដម សុខ ឥសាន ប្រធានក្រុមចូលរួមរៀបចំខ្លឹមសារការងារអនាគតរបស់ APPF នៃកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាសុី-ប៉ាសុីហ្វិកលើកទី២៧ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំខ្លឹមសារសម្រាប់វិស័យអនាគតរបស់ APPF
ដើម្បីជ្រើសរើសប្រធានបទសម្រាប់វិស័យនេះ។


វិស័យកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ នៃកិច្ចប្រជុំ APPF លើកទី២៧ ជ្រើសរើសប្រធានបទ ទាក់ទងនឹង បញ្ហាការប្រែប្រួល អាកាសធាតុ វប្បធម៌ និងទេសចរណ៍
6/19/2018 9:01:35 PM

ក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងខែមករា
ឆ្នាំ២០១៩ ខាង​មុខនេះ សភាកម្ពុជាបានបង្កើតក្រុមការងារតាមវិស័យចំនួន៥ ដើម្បីរៀបចំខ្លឹមសារ
និងជ្រើសរើសប្រធានបទសម្រាប់វិស័យនីមួយៗជាបន្តបន្ទាប់។ ដោយឡែកនៅរសៀល ថ្ងៃទី១៣ ខែមិថុនា
ឆ្នាំ២០១៨នេះ ក្រុមការងាររៀបចំខ្លឹមសារសម្រាប់វិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃកិច្ចប្រជុំ...


សភាកម្ពុជាផ្តើមពិភាក្សា ប្រធានបទ ក្នុងវិស័យ សេដ្ឋកិច្ច សម្រាប់កិច្ចប្រជុំ ប្រចាំឆ្នាំ លើកទី២៧ វេទិកាសភាអាស៊ី-ប៉ាហ្វិក
6/19/2018 8:57:43 PM

ក្នុងតួនាទីជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅដើមឆ្នាំ២០១៩ ខាង​មុខនេះ
សភាកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ​ បាន​ប្រជុំ​ក្នុង​ក្រប​ខ័ណ្ឌ​ក្រុម​ការងារ​ទទួល​បន្ទុក
វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជ្រើសរើសប្រធានបទក្នុងវិស័យនេះ សម្រាប់​កិច្ច​ប្រជុំប្រចាំឆ្នាំលើកទី២៧
នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងប្រារព្ធធ្វើនៅដើម​ឆ្នាំ២០១៩ ខាងមុខ​នេះ​។


ក្រុមការងាររៀបចំ ខ្លឹមសារ សម្រាប់វិស័យ នយោបាយ និងសន្តិសុខ បានជ្រើសរើស ប្រធានបទ ចំនួន៣ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧
6/19/2018 8:52:19 PM

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងាររៀបចំខ្លឹមសារសម្រាប់វិស័យនយោបាយ និងសន្តិសុខ
នៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ លើកទី២៧ បានដឹកនាំកិច្ចប្រជុំ​ដើម្បីជ្រើសរើស
ប្រធានបទសម្រាប់កិច្ចប្រជុំនេះ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅលើទឹកដីអង្គរ
នៃខេត្តសៀមរាប នាខែមករា ឆ្នាំ២០១៩ ខាងមុខ។


ក្រុមការងារ រៀបចំខ្លឹមសារ សម្រាប់ កិច្ចប្រជុំ សមាជិកសភាជាស្ត្រី APPF ប្រជុំជ្រើសរើស ប្រធានបទ​ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧
6/19/2018 8:46:39 PM

លោកជំទាវ ឃួន សុដារី ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី
បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំសមាជិកសភាជាស្ត្រី
នៃសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថាAPPFលើកទី២៧ ដោយបានសម្រេចជ្រើសរើសយក
ប្រធានបទចំនួន៣ ក្នុងចំណោមប្រធានបទដែលក្រុមការងារបានព្រាងរៀបចំចំនួន៦ និងប្រធានបទ...


សភាកម្ពុជាអះអាងថា នឹងខិតខំ បន្តជំរុញលើកកម្ពស់ ប្រសិទ្ធភាព APPF ក្នុងការកសាង ថែរក្សាសុខសន្តិភាព និងស្ថេរភាព តំបន់និងពិភពលោក
6/11/2018 1:30:17 AM

ចាប់ពីពេលនេះទៅដល់ពាក់កណ្តាលឆ្នាំ២០១៩ សភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាប្រធាន
វេទិកាសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF បន្តពីប្រទេសវៀតណាម។
សភាប្រទេសវៀតណាម បានផ្ទេរតួនាទីប្រធានAPPF ដល់សភាកម្ពុជា
នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។ (Video Inside)


អគ្គលេខាធិការដ្ឋានរដ្ឋសភាស្នើសុំភាគីវៀតណាម ចែករំលែកបទពិសោធន៍ក្នុងការរៀបចំ កិច្ចប្រជុំប្រចំាឆ្នាំ APPF
6/26/2018 1:38:56 AM

នៅពេលភាគីប្រទេសវៀតណាម បានអញ្ជើញធ្វើដំណើរមកប្រគល់ទង់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF ជូនដល់រដ្ឋសភាកម្ពុជា ជានិមិត្តរូបបង្ហាញថា ចាប់ពីពេលនេះទៅសភាកម្ពុជាគឺជាប្រធានAPPF បន្តពីប្រទេសវៀតណាមនោះ ភាគីកម្ពុជាក៏បានស្នើសុំភាគីវៀតណាមចែករំលែក បទពិសោធន៍ដែលខ្លួនធ្វើជាប្រធានAPPF ពិសេសការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៦ ដែលសភាប្រទេសវៀតណាម បានរៀបចំរួចហើយ កាលពីដើម ឆ្នាំ២០១៨នេះ ផងដែរ។


កិច្ចប្រជុំ APPF ឆ្នាំ២០១៩ អាចជ្រើសយកមូលបទ “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”
6/26/2018 1:28:22 AM

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) នៅខែមករា ដើមឆ្នាំ២០១៩ ខាងមុខនេះ នៅក្នុងខេត្តសៀមរាប ទឹកដីអង្គរ ហើយមូលបទនៃកិច្ចប្រជុំនោះ ទំនងជាអាចជ្រើសរើសយកមូលបទ “ពង្រឹង​ភាពជាដៃគូសភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។


សភាកម្ពុជានឹងដឹកនាំវេទិកាសភាអាស៊ី-បាស៊ីហ្វិក(APPF) ចាប់ពីខែឧសភា ឆ្នាំ២០១៨នេះទៅ
6/26/2018 1:24:25 AM

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាប្រធានវេទិកាសភាអាស៊ី-បាស៊ីហ្វិក(APPF) ចាប់ពីខែឧសភា ឆ្នាំ២០១៨នេះទៅ ខណៈស្ថាប័ននីតិប្បញ្ញត្តិ នេះ បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាមួយនេះ នាខែមករា ឆ្នាំ២០១៩ ខាងមុខ។ នៅក្នុងខែឧសភាឆ្នាំនេះដែរ សភា ប្រទេសវៀតណាម ដែលបច្ចុប្បន្នជាប្រធានAPPF និងប្រគល់ទង់APPF មកឲ្យសភាកម្ពុជា ដើម្បីដឹកនាំការងារបន្តពីប្រទេសខ្លួន។


អគ្គលេខាធិការដ្ឋានរដ្ឋសភា ពិនិត្យប្រតិទិនការងារ ឆ្ពោះទៅការរៀបចំ កិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-បាស៊ីហ្វិក នៅដើមឆ្នាំ២០១៩
6/26/2018 1:21:26 AM

សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-បាស៊ីហ្វិក(APPF)លើកទី២៧ នាដើមឆ្នាំ២០១៩ ខាងមុខនេះ។ ចាប់ពីពេលនេះទៅរហូតដល់ថ្ងៃប្រារព្ធកិច្ចប្រជុំ មានកិច្ចការជាច្រើនដែលមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវបំពេញ។


សភាកម្ពុជាដកស្រង់បទពិសោធន៍ល្អៗពីសភាប្រទេសវៀតណាម ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧(APPF) នាឆ្នាំ២០១៩
6/26/2018 1:15:28 AM

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ដើម្បីស្តាប់របាយការណ៍ពីលទ្ធផលពីការចូលរួមរបស់គណៈប្រតិភូសភាកម្ពុជា ក្នុងកិច្ចប្រជុំ ប្រចំាឆ្នាំលើកទី២៦ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា(APPF) ដែលសភាប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះ កាលពីពេលថ្មីៗនេះ។


ឯកឧត្តម ឡេង ប៉េងឡុង ជំរុញឲ្យបង្ហោះគេហទំព័រAPPFលើកទី២៧ និងការស្រាវជ្រាវបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច តំបន់ និងពិភពលោក
6/26/2018 1:45:47 AM

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) ដែលសភាកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅខែមករា ដើមឆ្នាំ២០១៩ខាងមុខនេះ បានជំរុញដល់មន្រ្តីក្រុមការងារឯកសារសិក្សា ស្រាវជ្រាវបញ្ហានយោបាយ សង្គម សន្តិសុខ និងបញ្ហាសេដ្ឋកិច្ច ដើម្បីជូនដល់តំណាងរាស្រ្តលោកពិចារណាជ្រើសរើសជាប្រធានបទ តាមវិស័យ នីមួយៗក្នុងកិច្ចប្រជុំ APPF លើកទី២៧។